VIPSNA
វិបស្សនាកម្មដ្ឋាន
វិបស្សនាកម្មដ្ឋាន បង្រៀនដោយលោក ស្រីសត្យានារាយ័ន ហ្គោឥនកា
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
នេះគឺជាគេហទំព័រអន្តរជាតិរបស់អង្គការដែលផ្តល់ធម្មសិក្សាវិបស្សនាកម្មដ្ឋានដែលបង្រៀនដោយលោក ស.ន. ហ្គោឥនកា និង គ្រូជំនួយ តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
វិបស្សនា (Vipassana) ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានដ៏ចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា។ បច្ចេកទេសនេះត្រូវបានបង្រៀននៅប្រទេសឥណ្ឌាជាង ២៥០០ ឆ្នាំមុន ដែលជាវិធីព្យាបាលសាកលចំពោះជំងឺសាកល គឺជា សិល្ប៍សាស្ត្រនៃការរស់នៅ។ ចំពោះអ្នកដែលមិនដឹងថាអ្វីជាវិបស្សនាកម្មដ្ឋាន ពួកគេអាចទទួលបាននូវ សេចក្តីណែនាំអំពីវិបស្សនា ដោយលោក ហ្គោឥនកា * និង សំណួរ និង ចម្លើយ អំពីវិបស្សនា។
បច្ចេកទេសវិបស្សនាកម្មដ្ឋានត្រូវបានបង្រៀនក្នុងធម្មសិក្សា ១០ ថ្ងៃ ដែលសិស្សនឹងរៀនអំពីមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រនេះ ព្រមទាំងអាចអនុវត្តគ្រប់គ្រាន់ដើម្បីពិសោធអំពីលទ្ធផលដ៏មានប្រយោជន៍នៃបច្ចេកទេសនេះ។
ទាំងធម្មសិក្សា ទាំងម្ហូបអាហារ ព្រមទាំងការស្នាក់នៅ មិនគិតថ្លៃអ្វីឡើយ។ ការចំណាយទាំងអស់គឺជាអំណោយទានពីសិស្សចាស់ដែលបានបញ្ចប់វគ្គសិក្សាមួយ និង បានទទួលផលប្រយោជន៍ពីវិបស្សនា ព្រមទាំងមានបំណងចង់ផ្តល់ជូនអ្នកដទៃនូវឱកាសដើម្បីទទួលផលប្រយោជន៍នេះផងដែរ។
ធម្មសិក្សានានាធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលកម្មដ្ឋានជាច្រើន និង នៅទីកន្លែងជួលក្រៅមជ្ឈមណ្ឌល។ ទីកន្លែងនីមួយៗមានកាលបរិច្ឆេទធម្មសិក្សាផ្ទាល់ខ្លួន។ ក្នុងករណីជាច្រើន ពាក្យសុំចូលរួមធម្មសិក្សាទាំងនេះអាចធ្វើឡើងដោយការចុចលើកាលបរិច្ឆេទដែលបានរាយណាមួយតាមជម្រើស ដែលមានក្នុងកាលបរិច្ឆេទនោះ។
មជ្ឈមណ្ឌលជាច្រើនមាននៅក្នុងប្រទេស ឥណ្ឌា * និង កន្លែងផ្សេងទៀតនៅ អាស៊ី *; មជ្ឈមណ្ឌល ១០ នៅ អាមេរិកខាងជើង *; មជ្ឈមណ្ឌល ៣ នៅ អាមេរិកឡាទីន *; មជ្ឈមណ្ឌល ៧ នៅ អ៊ឺរ៉ុប *; មជ្ឈមណ្ឌល ៧ នៅ អូស្ត្រាលី/ណូវែលសេឡង់ *; មជ្ឈមណ្ឌល ១ នៅ មជ្ឈឹមបូព៌ា * និង មជ្ឈមណ្ឌល ១ នៅ អាហ្វ្រិក *។
ធម្មសិក្សា ១០ ថ្ងៃ ក្រៅមជ្ឈមណ្ឌល ជាញឹកញាប់ធ្វើឡើងនៅទីកន្លែងជាច្រើនតាមការរៀបចំដោយសិស្សវិបស្សនាក្នុងស្រុក នៅតំបន់ទាំងនោះ។ អ្នកអាចទទួល បញ្ជីរាយតាមលំដាប់អក្សរក្រម * នៃទីកន្លែងធម្មសិក្សាទូទាំងពិភពលោក ព្រមទាំងរូបតំណភូមិសាស្ត្រនៃទីកន្លែងធម្មសិក្សា ទូទាំងពិភពលោក * និង នៅក្នុងប្រទេស ឥណ្ឌា និង នេប៉ាល់ *។
ធម្មសិក្សាវិបស្សនាកម្មដ្ឋានក៏កំពុងធ្វើឡើងនៅក្នុង ពន្ធនាគារ * ផងដែរ។
ធម្មសិក្សាវិបស្សនាពិសេស ១០ ថ្ងៃ សម្រាប់អ្នកជំនួញធំៗ និង មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក៏ធ្វើឡើងជាពិសេសតាមពេលកំណត់នៅមជ្ឈមណ្ឌលជាច្រើនជុំវិញពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល វិបសៃធម្មសិក្សាពិសេសសម្រាប់អស់លោកទាំងនោះ *។
ព័ត៌មានអំពីវិបស្សនាកម្មដ្ឋានក៏មានជា ភាសាផ្សេងទៀត * ដែលបានបង្ហាញខាងក្រោមផងដែរ។
สมัครสมาชิก:
บทความ (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น